ឆាសណ្ដែកបណ្ដុះតៅហ៊ូ
គ្រឿងផ្សំ៖
- សាច់ជ្រូក ថ្លើមជ្រូក ហាន់ជាបន្ទះស្ដើងៗល្មម
 - តៅហ៊ូ ( ដុំ )
 - ឈាមជ្រូក
 - សណ្ដែកបណ្ដុះ
 - កាឆាយ ( កាត់ប្រហែល2ថ្នាំងដៃ) ខ្លីល្មម
 - ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង
 - ខ្ទឹមសចិញ្រាំ
 
- យកតៅហ៊ូទៅចៀនអោយឆ្អិនបន្តិច រួចទុកមួយអន្លើរ
 - ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ ហើយដាក់ខ្ទឹមសចិញ្ច្រាំបំពងអោយឈ្ងុយ រួចដាក់សាច់ជ្រូក និង ថ្លើមជ្រូក ចូលឆាត្រលប់ចុះត្រលប់ឡើងបន្តិច
 - បន្ទាប់មកដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ឆាអោយចូលជាតិគ្នា រួចដាក់ឈាមជ្រូក និង តៅហ៊ូ (ដាក់ទឹកបន្តិច ) ឆាត្រលប់ចុះត្រលប់ឡើងអោយឆ្អិនបន្តិច
 - ទើបដាក់ផ្កាកាឆាយ និង សណ្ដែកបណ្ដុះ ចូល រួចឆាអោយឆ្អិនបន្លែហើយ រួចជាការស្រេច ។
 

Post a Comment