Header Ads

អន្ទង់​អប់​មីសួ​



គ្រឿងផ្សំ៖
- អន្ទង់ មីសួ ផ្សិត​ឈើ ផ្សិត​ស្លឹកត្រចៀក​កណ្ដុរខ្មៅ ខ្ញី​ ស្លឹក​ក្រូច​សើច ស្លឹក​ឃិនឆាយ គល់ស្លឹកគ្រៃ
- ប្រេង​ឆា ម្ទេសដៃ​នាង​ក្រហម ការ៉ុត ស្ករស អំបិល ម្សៅស៊ុប ទឹកត្រី និង​ប្រេងខ្យង

វិធីធ្វើ៖
​- ដំបូង​ត្រូវ​យក​អន្ទង់​មក​លាង​ទឹក​កោស​រំអិល​ឲ្យ​ស្អាត
- រួច​យក​ទៅ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​ដូចជា អំបិល ស្ករស ម្សៅស៊ុប និង​ទឹក​ត្រី​ឲ្យ​ចូល​ជាតិ។
- បន្ទាប់​មក​យក​អន្ទង់​ដែល​ប្រឡាក់​គ្រឿង​រួច​ទៅ​​បំពង​ឲ្យ​ឆ្អិន​ល្មម​ មុននឹង​យក​ទៅ​ចំហុយ​ (សម្រាប់​អ្នក​ខ្លះ គេ​ក៏​អាច​យក​អន្ទង់​ប្រឡាក់​រួច​ស្រស់ៗ​ទៅ​ចំហុយ​តែ​ម្ដង​ក៏​បាន)។
- មុន​នឹង​ចំហុយ​ត្រូវ​យក​ឆ្នាំង​ដី​មក​រៀប​ចំណិត​ខ្ញី គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច​សើច ​ហើយ​សឹម​ដាក់​អន្ទង់​ចូល។
- មីសួ​ ផ្សិត​ឈើ និង​ផ្សិត​ស្លឹក​ត្រចៀក​កណ្ដុរ ត្រូវ​ត្រាំ​ទឹក​ឲ្យ​ទន់ រួច​យក​ទៅ​ឆា​ជាមួយ​គ្រឿង​ផ្សំរស​ជាតិ​ដូច​ជា ទឹក​ប្រេង​ខ្យង ម្សៅស៊ុប និង​ស្ករ​ស រួច​បន្ថែម​ទឹក​បន្តិច មុន​នឹង​ចាក់វា​ចូល​ក្នុង​ឆ្នាំង​អន្ទង់។
- ឆ្នាំង​ដី​នោះ​ត្រូវ​យក​ទៅ​ចំហុយ​ប្រមាណ​ជា​ ១០ ​ទៅ​ ​១៥ ​នាទី
- រួច​រោយ​​ស្លឹក​ឃិន​ឆាយ​​ជា​ការ​ស្រេច៕

No comments

Powered by Blogger.