Header Ads

ប្រហុក​លីង​បុក​ក្រសាំង

គ្រឿងផ្សំ៖
- ប្រហុក សាច់​ជ្រូក​ចិញ្ច្រាំ ក្រសាំង ម្ទេស​ឆ្អើរម៉ដ្ឋ ខ្ទឹមស ប្រេង​ឆា អំបិល ម្សៅស៊ុប និង​ស្ករ​ត្នោត។
- បន្លែ​អន្លក់​មាន ពពាយ ស្ពៃក្ដោប ខ្ញី សណ្ដែក​កួរ ការ៉ុដ ស្វាយខ្ចី ត្រសក់ និង​ត្រប់​ស្រួយ ជាដើម។

វិធីធ្វើ៖
- វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ប្រហុក​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ។
- ក្រសាំង​ត្រូវ​ប្រើ​ស្លាប​ព្រា​កោស រួច​យក​ទៅ​ចិញ្ច្រាំ​លាយ​ជាមួយ​ប្រហុក ដោយ​បន្ថែម​នូវ​គ្រឿង​ផ្សំ​រសជាតិ​រួម​មាន ម្ទេស​ឆ្អើរ​ម៉ដ្ឋ ខ្ទឹមស អំបិល ម្សៅស៊ុប និង​ស្ករ​ត្នោត​បន្តិច​ចូល។
- ប្រហុក​ដែល​លាយ​គ្រឿង​រួច​ហើយ​នោះ​ត្រូវ​យក​ទៅ​រំលីង​ជាមួយ​ប្រេង​ឆា​ឲ្យ​ស្ងួត​ល្អ​នោះ​ជា​ការ​ស្រេច

No comments

Powered by Blogger.