Header Ads

ម្ជូរ​ល្ហុង​ពងត្រី​ក្រអៅឈូក​

គ្រឿងផ្សំ៖
- ពងត្រី​រ៉ស់ ត្រីចង្វា​មូល កំពឹស ក្រអៅឈូក ល្ហុង​ខ្ចី ម្អម ជីរនាងវង ម្ជូរ​អម្ពិល ម្ទេស ខ្ទឹមស
- ទឹកត្រី ស្ករស អំបិល និង​ម្សៅស៊ុប។
វិធីធ្វើ៖
1- វិធី​ចម្អិន​ដំបូង​ត្រូវ​ចិញ្ច្រាំ​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ ហើយ​ចាក់​ចូល​ក្នុង​ទឹក​ពុះ មុន​នឹង​បន្ថែម​ពងត្រី​រ៉ស់ ត្រីចង្វា​មូល កំពឹស។
2- បន្ទាប់មក​ត្រូវ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស អំបិល និង​ម្សៅស៊ុប ហើយ​សឹម​បង់​ម្ជូរ​អម្ពិល​ចូល និង​ភ្លក្ស​រសជាតិ​សាប​ប្រៃ​តាម​ចំណូល​ចិត្ត។
3- បន្ទាប់មក​ទៀត​ត្រូវ​បង់​ចំណិត​ល្ហុង និង​ក្រអៅឈូក​ចូល។
4- ពេល​ដួស​ដាក់​ឆ្នាំង​ភ្លើង​ដើម្បី​ញ៉ាំ ចាំ​បង់​ជីរ​នាងវង ម្អម និង​ម្ទេស​ជា​ការ​ស្រេច៕

No comments

Powered by Blogger.