Header Ads

ឆ្អឹងជំនីជ្រូកកាពិ

គ្រឿងផ្សំ៖
- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
- កាពិ
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
- ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
- ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
- ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )

វិធីធ្វើ៖
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំ កាពិ និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
*** ដាក់កាពិតែបន្តិចបានហើយ

រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.