Header Ads

ការីណាំយ៉ា

គ្រឿងផ្សំ៖
- ត្រីរស់ ១គីឡូ ស្ងោរឆ្អិនបេះដាក់​បុក​កុំម៉ដ្ឋពេក
- ខ្ទិះដូង ៥០០មីលីលីត្រ
- គ្រឿង​ការីណាំយ៉ា ១ចាន(ចានធំល្មម)
- សណ្តែកដីលីង ២៥០ក្រាម ​បុក​កុំ​ម៉ដ្ឋពេក (​សម្រាប់​អ្នក​ចូល​ចិត្តដាក់នៅពេល​ច្រ​បល់​ត្រី​ជា​មួយ​គ្រឿង​ការីណាំយ៉ា)
- ស្ករស ៤-៥ស្លាបព្រា​បាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹក​ត្រី ៥ស្លាបព្រា​បាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ

វិធីធ្វើ៖
១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រី​ដែល​បុក​រួច​មក​ច្របល់​ជា​មួយ​គ្រឿង​ការីណាំ​ យ៉ា​ (គ្រឿង​ទុក​បន្តិច) និង​​អំបិលជា​មួយផងដែរ បញ្ចូល​គ្នា​ឲ្យ​សព្វ។
២. ដាក់ប្រេងឆាក្នុង​ឆ្នាំង​ឲ្យ​ក្តៅ ​បន្ទាប់មក​ដាក់​គ្រឿង​ការី​ណាំ​យ៉ា​ដែល​សល់​ចូល​កូរ​វា​បន្តិច​ ទើប​បន្ថែមទឹក​ត្រី, ស្ករស, ប៊ីចេង និង​ត្រី​ច្រ​បល់​ជា​មួយ​គ្រឿង កូរ​មួយ​សន្ទុះឲ្យ​ពុះ​ប្រហែល​ជា​៥នាទី។
៣. ៥នាទី​ក្រោយ​មក​​ត្រូវ​ចាក់​ខ្ទិះ​ដូង​​ (ទុកកន្លះកូន​ចាន​ចង្កឹះ) និង​ទឹក​ចូល​កូរ​បន្តិចគ្រប​ទុក​ឲ្យពុះ។
៤. ជា​ចុង​ក្រោយ​នៅ​ពេល​ដែល​ទឹក​សម្លរ​ពុះ​ត្រូវ​បន្ថែម​ខ្ទិះ​ដូង​ដែល​នៅសល់​កូរឲ្យចូលជាមួយសម្លរជា​ការ​ស្រេច។

វិធីធ្វើគ្រឿង៖
- គល់ស្លឹកគ្រៃ ៥-៦គល់​ហាន់​តូចៗ
- ខ្ជាយ ៣ដុំហាន់តូចៗ
- រំដេង ១ដុំតូច​ល្មមហាន់តូចៗ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ខ្ទឹមក្រហម ៣ដុំចិតជាចំណិតតូចៗ
- ម្ទេសឆ្អើរ ៣ផ្លែ (ផ្លែធំ)ត្រាំទឹកឲ្យរីកហាន់តូចៗ
- ស្លឹកក្រូចសើច ៥-៦សន្លឹក
- រមៀត ១ដុំតូច​ហាន់​តូច
- បន្ទាប់​ពី​មាន​គ្រឿង​ផ្សំ​គ្រប់គ្រាន់​ហើយត្រូវ​យក​គ្រឿង​ផ្សំ​ទាំង​អស់​ នោះ​ដាក់​ចូល​ទៅ​ក្នុង​ម៉ា​ស៊ីន​ក្រ​ឡុក​​រួច​ក៍ចាក់​ទឹកចូល​ស្មាន​មើល​ល្មម ​អាចឲ្យ​ម៉ា​ស៊ីនកិនបានទើប​ចាប់​ផ្តើម​បើក​ម៉ា​ស៊ីន រួច​ធ្វើ​ការ​រង់​ចាំរហូត​ទាល់​តែ​ម៉ា​ស៊ីន​កិន​គ្រឿង​បាន​ម៉ត់៕

No comments

Powered by Blogger.