Header Ads

ឆាក្ដៅទា

គ្រឿងផ្សំ៖
- ទា កាត់ជាដុំៗល្មម រឺ សាច់មាន់
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
- ស្លឹកក្រូចសើច
- ស្លឹកម្រះព្រៅ
- ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប

វិធីធ្វើ៖
- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
- រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រំងាស់ទុកអោយចូលជាតិផុយសាច់ហើយ បន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។
*** យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។
រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.