Header Ads

អាម៉ុកត្រី


គ្រឿងផ្សំ៖
- ត្រីរ៉ស់ យកតែសាច់សុទ្ធ ( កាត់ជាដុំៗតូចល្មម )
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច រមៀត រំដេង )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- ខ្ទិះដូង យកតែខ្ទិះដើម ( ព្រោះត្រូវការខាប់ )
- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប
- ពងទា ( វៃចូលគ្នាអោយបែក )
- ស្លឹកក្រូចសើច និង ម្ទេសដៃនាង ហាន់ជាសសៃវែងៗ
- ស្លឹកញ ហាន់ជាសសៃធំៗល្មម ( បើអត់ស្លឹកញ អាចដាក់ស្លឹកកន្ទួត )

វិធីធ្វើ៖
- យកចានស្អាតមួយមកដាក់ គ្រឿងបុក ម្ទេសក្រៀម ខ្ទិះដូង ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប រួចវៃចូលគ្នាអោយសព្វ ( អាចភ្លក់មើលបន្តិចអោយល្មម ) បន្ទាប់មកទើបដាក់សាច់ត្រី និង ពងទាចូល ច្របល់ចូលគ្នាជាមួយគ្រឿងអោយសព្វចូលជាតិ ( កុំអោយរាវ ធ្វើអោយនៅខាប់ )
- បន្ទាប់មករៀបកន្តោងស្លឹកចេកអោយបានស្អាត ដាក់ស្លឹកញចូលក្រាលពីខាងក្រោម ហើយទើបដាក់អាមុកចូល រួចយកទៅចំហុយ
- ចំហុយឆ្អិនហើយ ដាក់ខ្ទិះដូង ស្លឹកក្រូចសើច និង ម្ទេសដៃនាងរោយពីលើ រួចជាការស្រេច ។ កុំដាក់ខ្ទិះដូងច្រើនពេក អាចនិងទ្រលាន់

វីដេអូ អាម៉ុកសាច់មាន់ និង​ អាម៉ុកត្រី៖


រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

No comments

Powered by Blogger.