ខជើងជ្រូកពងទា
គ្រឿងផ្សំ៖
- ជើងជ្រូក ( កាត់ជាដុំៗ ល្មម )
- ពងទា ( ស្ងោរអោយឆ្អិន )
- ទឹកត្រី ម្សៅស៊ុប អំបិល ស្ករត្នោត ម្រេច
- ខ្ទឹមសចិញ្ច្រាំ
វិធីធ្វើ៖
- យកជើងជ្រូក មកប្រលាក់ជាមួយ ទឹកត្រី ម្សៅស៊ុប អំបិល ម្រេច និង ស្ករបន្តិច រួចទុកអោយចូលជាតិ
- ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង រួចដាក់ស្ករត្នោតចូល កូរអោយឡើងក្រហមល្អ ( ប្រើភ្លើងតិចៗ ) ហើយដាក់ខ្ទឹមសចិញ្ច្រាំ កូរអោយឈ្ងុយ
- បន្ទាប់មកដាក់ជើងជ្រូកចូល កូរអោយសព្វជាមួយហ្នឹងស្ករ ( បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច ) និង ដាក់ពងទាចូល រំងាស់ទុកអោយចូលជាតិ ទើបបន្ថែមទឹកចូល ទុកអោយពុះ ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀត តាមការចូលចិត្ត
- រួចបន្តរំងាស់ទុកអោយឆ្អិន និង ផុយសាច់ល្អហើយលើកចេញ រួចជាការស្រេច ។
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ

Post a Comment