ខម្រេចកង្កែប
គ្រឿងផ្សំ៖
វិធីធ្វើ៖
រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
- ពងក្រួច កង្កែប
 - ទឹកប្រេងខ្យង ម្រេចម៉ដ្ឋ ស្ករត្នោត ម្សៅស៊ុប អំបិល
 - ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
 - ជីវ៉ាន់ស៊ុយ
 
វិធីធ្វើ៖
- យកពងក្រួចទៅស្ងោរឲ្យឆ្អិនរួចបកសម្បកចេញអោយស្អាត ទុកមួយអន្លើ
 - កង្កែបត្រូវពន្លាត់ស្បែកឲ្យស្អាតរួចកាត់ជាកង់ៗល្មមទុកឲ្យស្រស់ទឹក
 - រួចយកកង្កែបទៅប្រឡាក់ជាមួយស្ករត្នោត ខ្ទឹមសចិញ្ច្រាំ ម្សៅស៊ុប ទឹកប្រេងខ្ចង អំបិល និងម្រេចមួយសន្ទុះឲ្យចូលជាតិល្អ។
 - ដាក់ឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់ស្ករត្នោតចូលមកូរឲ្យឡើងជើងអង្ក្រង រួចសឹមចាក់កង្កែបប្រឡាក់ចូលរម្ងាស់មួយរំពុះ សឹមចាក់ពងក្រួចចូល និង ទឹកបន្តិច ហើយកូរឲ្យសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត និងទុករយៈពេលប្រមាណ២០នាទី
 - នៅពេលទទួលទាន ត្រូវដួសដាក់ចាន ហើយបន្ថែមម្រេច និងរោយស្លឹកជីរវ៉ាន់ស៊ុយពីលើ រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Post a Comment