Header Ads

ឆា​កញ្ឆែត​សាច់គោ​ពងអង្ក្រង




គ្រឿងផ្សំ៖
- សាច់គោ ពងអង្ក្រង កញ្ឆែត ម្ទេសដៃ​នាង
- ស្ករស អំបិល ប្រេងខ្យង ម្សៅស៊ុប ខ្ទឹមស និង​ប្រេងឆា។

វិធីធ្វើ៖
1- វិធីចម្អិន​គឺ​ដំបូង​ត្រូវ​ជ្រើសរើស​យក​សាច់គោ​ដែល​ផុយ​យក​មក​ហាន់​ជា​ចំណិត​ស្តើងៗ។
2- បន្ទាប់មក​យក​ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ល្មម ហើយ​ដាក់​ខ្ទះ​ឆា​ខ្ទឹមស​នោះ​ឲ្យ​ឡើង​ឈ្ងុយ​ទើប​ចាក់​សាច់គោ​ឆា​មួយត្រឡប់​ឲ្យ​ឆ្អិន​ល្មម។
3- នៅពេល​ដែល​សាច់គោ​ឆ្អិន ទើប​ចាក់​ពងអង្ក្រង​ចូល រួច​ចាប់ផ្ដើម​លាយ​គ្រឿងផ្សំ​រសជាតិ​ដូចជា អំបិល ម្សៅស៊ុប ប្រេងខ្យង និង​ស្ករស ហើយ​ឆា​ចូល​គ្នា​ឲ្យ​សព្វ​សាច់ ទើប​ចាក់​បន្លែ​កញ្ឆែត​ចូល​មួយ​ភ្លែត​រួច​បិទ​ភ្លើង​ចង្ក្រាន។
4- ចុងក្រោយ​ត្រូវ​ដួស​ដាក់​ចាន​រួច​រោយ​ម្ទេស​ហាន់​ចូល​នោះ​ជា​ការ​ស្រេច។ ចុងក្រោយ​ត្រូវ​ដួស​ដាក់​ចាន​រួច​រោយ​ម្ទេស​ហាន់​ចូល​នោះ​ជា​ការ​ស្រេច។

No comments

Powered by Blogger.