Header Ads

ញាំ​ក្រអៅឈូក​សាច់ជ្រូក​បង្គា​​ស្រស់​

គ្រឿងផ្សំ៖
- ក្រអៅឈូក ត្រសក់ ជីរ​គ្រប់មុខ ខ្ទឹមបារាំង សណ្ដែកដី​លីង ខ្ទឹម​ក្រហម សាច់ជ្រូក បង្គាស្រស់
- ទឹកត្រី ទឹកខ្មេះ អំបិល ស្ករស និង​ម្សៅស៊ុប​។

វិធីធ្វើ៖
1- ក្រអៅឈូក​ត្រូវ​យក​ទៅ​កាត់​ជា​កង់​ៗ​ប្រមាណ​២​ថ្នាំងដៃ​រួច​ត្បាល់​យក​សរសៃ​ឆ្មា​តូច​ៗ​ឲ្យ​ស្អាត​។
2- ខ្ទឹម​បារាំង និង​ត្រសក់​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​ៗ​។
3- ជី​ត្រូវ​បេះ​យក​ស្លឹក​ល្អ​ៗ​ទុក​។
4- សាច់ជ្រូក​សាច់សុទ្ធ ឬ​សាច់បីជាន់​ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ដោយ​ដាក់​អំបិល​មួយ​ចឹប​ក្នុង​ទឹក​។
5- បង្គា​ត្រូវ​ស្រុះ​មួយ​ភ្លែត​រួច​បក​សម្បក​ចេញ​ឲ្យ​ស្អាត​។
6- ខ្ទឹម​ក្រហម​ត្រូវ​បំពង​ឲ្យ​ឡើង​ឈ្ងុយ​។
7- បន្លែ​ក្រអៅឈូក ត្រសក់ ជីរ​គ្រប់មុខ និង​ខ្ទឹមបារាំង​ត្រូវ​យក​ទៅ​ញាំ​ច្របល់​ចូល​គ្នា​ក្នុង​ចានគោម​រួច​សឹម​ ស្រោច​ទឹកត្រី អំបិល ស្ករស និង​ម្សៅស៊ុប​បន្តិច​ចូល​។
8- បន្ទាប់​មក​អ្នក​អាច​ដួស​ញាំ​បន្លែ​នោះ​ដាក់ចាន រួច​រៀប​បន្ទះ​សាច់ជ្រូក និង​បង្គា​ពី​លើ​។
9- ចុង​ក្រោយ​ត្រូវ​រោយ​សណ្ដែកដីលីង និង​ខ្ទឹម​ក្រហម រួច​ចាក់​ទឹកខ្មេះ​ពី​លើ​បន្តិច​ជា​ការ​ស្រេច​។
*** បរិមាណ​តិច​ឬ​ច្រើន​នៃ​ការ​ដាក់​គ្រឿងផ្សំ​រសជាតិ​គឺ​អាស្រ័យ​លើ​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​ទេ​។
*** អ្នក​ដែល​ចូលចិត្ត​ក្លិន​ជីរ​វ៉ាន់ស៊ុយ ក៏​អាច​បន្ថែម​វា​ពី​លើ​ញ៉ាំ​បន្លែ​នេះ​បាន​ដែរ​។

No comments

Powered by Blogger.