Header Ads

ក្ដាម​អប់​ម្នាស់

គ្រឿងផ្សំ៖
- ក្ដាមថ្ម ម្នាស់ ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្ទេស ម្ទេសហាវ៉ៃ ប្រេងល្ង ម្រេចម៉ដ្ឋ និង​ប្រេងឆា។
- ម្សៅស៊ុប អំបិល ស្ករស ទឹក​ប្រេងខ្យង និង​ម្ទេសឆា។

វិធីធ្វើ៖
1- ដំបូង​ត្រូវ​យក​ក្ដាមថ្ម​ទៅ​លាង​ឲ្យ​ស្អាត រួច​ទុក​មួយ​អន្លើ​សិន។
2- បន្ទាប់​យក​ខ្ទឹមស​ចិញ្ច្រាំ ហើយ​ឆា​ជាមួយ​ចំណិត​ម្ទេសហាវ៉ៃ ប្រេងល្ង ប្រេងឆា​មុន​នឹង​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា ម្សៅស៊ុប អំបិល ស្ករស ទឹក​ប្រេងខ្យង និង​ម្រេច​ម៉ដ្ឋ។
3- ក្រោយពី​ចាក់​ទឹក​ចូល​ឆា​រម្ងាស់​បន្តិច​រួច ទើប​ចាក់​ក្ដាម​ចូល​ឲ្យ​ឆ្អិន​សាច់​ល្មម។
4- ចុងក្រោយ​ត្រូវ​បន្ថែម​ចំណិត​ម្នាស់ និង​ស្លឹក​ខ្ទឹម។
5- ពេល​រួច​រាល់​ហើយ​ត្រូវ​ដួស​ដាក់​ឆ្នាំង និង​រោយ​ជីរវ៉ាន់ស៊ុយ​ជា​ការ​ស្រេច។

No comments

Powered by Blogger.