ចេកកាច់រាង
គ្រឿងផ្សំ៖
វិធីធ្វើ៖
- សាច់ជ្រូកសុទ្ធ ចេកខ្ចី ការ៉ុត ម្អម ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ក្រូចឆ្មារ ប្រហុក
- អំបិល ស្ករស និងម្សៅស៊ុប។
វិធីធ្វើ៖
- វិធីចម្អិនគឺដំបូងត្រូវយកសាច់ជ្រូកទៅចំហុយឲ្យឆ្អិន រួចហាន់វាជាដុំតូចៗ សឹមយកទៅបុកកុំឲ្យម៉ដ្ឋ។
- ចេកខ្ចីត្រូវយកទៅចិតសម្បកកុំឲ្យអស់ពេក ដោយទុកសម្បកពណ៌បៃតងជាប់សាច់ចេញខ្លះ។ ចេកខ្ចីនោះត្រូវយកទៅបុកកុំឲ្យម៉ដ្ឋដូចគ្នា។
- ចេកដែលបុកហើយត្រូវយកទៅបុកលាយជាមួយសាច់ជ្រូក ដោយចាប់ផ្ដើមដាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករស ម្សៅស៊ុប និងច្រូចទឹកប្រហុកបន្តិចឲ្យចូលជាតិ។
- ចិតខ្ទឹមក្រហម និងម្អមជាកង់ៗរួចដាក់ចូលក្នុងត្បាល់បុកតិចៗជាមួយសាច់ជ្រូក និងចេកឲ្យចូលជាតិ និងធ្វើយ៉ាងណាកុំឲ្យម៉ដ្ឋ។
- ចាប់ផ្ដើមបន្ថែមម្ទេស និងច្របាច់ក្រូចឆ្មារតិច ឬច្រើនទៅតាមចំណូលចិត្ត។
- សម្រាប់បន្លែអន្លក់វិញមានដូចជា ម្អម ការ៉ុត និងចេកដែលគេហាន់ជាចំណិតស្ដើងវែងៗ។
Post a Comment