បុកទឹកព្រឹក្ស
គ្រឿងផ្សំ៖
- ត្រីរ៉ស់ ត្រីឆ្អើរ ប្រហុក សណ្ដែកដី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម និងក្រូចឆ្មារ
- ស្ករស អំបិល ម្សៅស៊ុប
- ម្ទេសដៃនាង ព្រលឹត ស្អំ ត្រសក់ ភ្លៅកង្កែប ផ្កាកំប្លោក ស្ពៃក្ដោប ត្រប់ស្រួយ ត្រប់ពុតលំញង ស្នៀតពោត សណ្ដែកកួរ ស្ដៅ (មិនមានទាំងអស់ក៏បាន) ។
- វិធីចម្អិនគឺដំបូងត្រូវយកត្រីរ៉ស់ទៅស្ងោរក៏បាន ឬអាំងក៏បានតាមការនិយម។
- ប្រសិនបើជ្រើសរើសវិធីស្ងោរត្រី ទឹកដែលស្ងោររួចនោះត្រូវរក្សាទុកសម្រាប់ធ្វើទឹកប្រហុក។
- ដោយឡែកត្រីដែលស្ងោរ ឬអាំងឆ្អិនរួចត្រូវយកមកបេះឆ្អឹង និងស្បែកចេញឲ្យអស់។
- ចំពោះត្រីឆ្អើរវិញ ត្រូវយកវាទៅកម្ដៅឲ្យស្រួយរួចសឹមបេះយកឆ្អឹងចេញដូចគ្នា។
- ម្ទេសដៃនាង ខ្ទឹមស ខ្ទឹមក្រហម និងត្រប់ពុតលំញង ត្រូវយកទៅរំលីង រួចយកទៅបុកលំៗជាមួយត្រីរ៉ស់ និងត្រីឆ្អើរដែលបេះរួចក្នុងត្បាល់ ប៉ុន្តែកុំឲ្យវាម៉ដ្ឋពេក។
- បន្ទាប់មកយកត្រី និងគ្រឿងដែលបុករួចដួសដាក់ចាន ហើយចាក់ទឹកប្រហុកឆ្អិនពីលើ រួចសឹមកូរឲ្យសព្វសាច់។
- ចាប់ផ្ដើមបន្ថែមគ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករស និងក្រូចឆ្មាររួចភ្លក្សសាបប្រៃតាមចំណូលចិត្ត មុននឹងដាក់សណ្ដែកដីបុក រោយស្លឹកខ្ទឹម ព្រមទាំងម្ទេសចូលនោះជាការស្រេច។
Post a Comment