នំបញ្ចុករឺមីសួរបំពងជាមួយទឹកកាពិគ្រឿងការី
- ខ្ទិះដូង
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេសដៃនាង
- ម្ទេសក្រៀម ( ត្រាំទឹក ) សៀងផ្អែម
- គ្រឿងការី កាពិ
- ស្ករត្នោត ម្សៅស៊ុប
- បង្គាក្រៀម
- តៅហ៊ូដុំ
- ពងទា
- សាច់មាន់ សាច់ជ្រូក បង្គា
- បន្លែតាមការនិយមចូលចិត្ត
វិធីធ្វើ៖
- ម្ទេសដៃនាង ខ្ទឹមស ខ្ទឹមក្រហម កាពិ យកទៅលីងអោយឈ្ងុយរួចយកទៅបុកអោយម៉ត់ ទុកមួយអន្លើ
- សៀង ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ទុកមួយអន្លើ
- ពងទាវាយចូលគ្នា យកទៅចៀនរួចហាន់ជាបន្ទះៗ
- តៅហ៊ូចៀនអោយក្រៀម រួចហាន់ជាបន្ទះៗ
- ដាក់ខ្ទិះដូងចូលក្នុងខ្ទះ ទុកអោយឡើងប្រេងបន្តិច រួចចាក់គ្រឿងទី 1 ទី 2 ចូល រួចកូរចូលគ្នាអោយសព្វ ហើយដាក់ ម្សៅស៊ុប ស្ករត្នោត និងគ្រឿងការីចូល កូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- បន្ទាប់មកដាក់ តៅហ៊ូ និង ពងទាចូល ទុកអោយពុះ រួចការស្រេច
- សាច់មាន់ សាច់ជ្រូក បង្គាស្ងោរអោយឆ្អិន ទុកសំរាប់ថែមខាងក្រៅ
- យកមកទទួលទានដោយដាក់ស្រោចជាមួយនំបញ្ចុក ហើយនិងមានបន្លែ តៅហ៊ូ និង ពងទា អាចទុកសំរាប់ថែមខាងក្រៅក៍បាន តាមការចូលចិត្ត
Post a Comment