Header Ads

ក្រពះ​ជ្រូក​ទ្រង់​គ្រឿង

គ្រឿងផ្សំ៖
  • ក្រពះ​ជ្រូក​ទ្រង់​គ្រឿង រួម​មាន ក្រពះ​ជ្រូក ជើង​ជ្រូក ខ្ទឹម​ក្រហម ខ្ទឹមស យិនស៊ិន រំដេង ម្រេច គ្រឿង​ប៉ូចកាក់ ឈើ​ឯម ស្ករស ស្ករ​ត្នោត អំបិល ម្សៅស៊ុប ស្ពៃជ្រក់ ការ៉ុត ត្រសក់ និង​ម្ទេស។
វិធីធ្វើ៖
  1. វិធី​ចម្អិនគឺ ដំបូង​ត្រូវ​យក​​ក្រពះ​ជ្រូក​មក​​លាង​ទឹក ដោយ​ប្រើ​សាជូ​រដើម្បី​កាត់​ចម្អាប និង​ក្លិន​មិន​ល្អ​របស់​វា ហើយ​ទុក​មួយ​អន្លើសិន។
  2. ជើង​ជ្រូក​ត្រូវ​ពន្លះ​យក​ស្បែក​ ហើយ​ចៀរ​ខ្លាញ់ជ្រូក​ចេញ​ពី​ស្បែក​នោះ។
  3. ស្បែក​ជ្រូក​ដែល​យក​ខ្លាញ់ចេញ​ហើយ​ត្រូវ​ហាន់ជា​បន្ទះ។
  4. ចំណែក​ឯ​ ខ្ទឹមស ខ្ទឹមក្រហម និង​​ត្រូវ​ហាន់​ជា​ចំណិតៗ។​
  5. យិនស៊ិន និង​ម្រេច​ត្រូវ​យក​មក​ប្រឡាក់​ជាមួយ​​ស្បែក​ជ្រូក ដោយ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​មាន​ស្ករស អំបិល និង​ម្សៅស៊ុប។ ក្រោយ ​ពី​ផ្សំគ្រឿង​ឲ្យ​ចូល​ជាតិ​រួច​ត្រូវ​យក​ស្បែក​ជ្រូក​នោះ​មក​ញាត់​ក្នុង​ ក្រពះ​ជ្រូក​ឲ្យ​ណែន​ល្មម មុន​នឹង​ដេរ​ភ្ជិត​ក្រពះ​ជ្រូក​ ហើយ​ទុក​ដោយឡែក​។
  6. ទឹក​សម្រាប់​​រម្ងាស់​ក្រពះជ្រូក​ដំបូង​ ត្រូវ​ដំ​ខ្ទឹម​ស និង​ខ្ទឹម​ក្រហម រួច​យក​ទៅ​កម្លោច​​ជាមួយ​ស្ករ​ត្នោត​ឲ្យ​ឡើង​ជើង​អង្ក្រង សឹម​ចាក់​ទឹកចូល​ប្រមាណ​​ជា​កន្លះ​ឆ្នាំង។
  7. ចាប់ផ្ដើម​ដាក់​គ្រឿង​ប៉ូច​កាក់ និង​ឈើ​ឯម​ចូល​ ហើយ​ទុក​ឲ្យ​ទឹក​ស្ងោរ​នោះ​ពុះ​​កញ្ជ្រោល​ខ្លាំង ទើប​ដាក់​ក្រពះ​ជ្រូកចូល​ឆ្នាំង​សន្សឹមៗ ហើយ​បន្ថយ​ភ្លើង។
  8. ស្ងោរ​ក្រពះ​ជ្រូកនោះ​ដោយ​ត្រឡប់​វា​ជា​រៀង​រាល់​ ១៥ ​នាទី​ម្ដង។
  9. ក្រពះ​ជ្រូក​នោះ​ត្រូវ​ចំណាយ​ពេល​ស្ងោរ​ពី​ ៣ ​ទៅ​ ៤ ​ម៉ោង​អាស្រ័យ​ទៅ​តាម​ទំហំ​របស់វា។
***ក្រពះ​ជ្រូកនេះ​គេ​ទទួល​ទាន​ជាមួយ​ជ្រក់​ស្ពៃ​ដើម្បី​កុំ​ឲ្យ​រងាន់។
ប្រភព៖ postkhmer

No comments

Powered by Blogger.