Header Ads

ញាំ​បង្គា​ពពាយ

គ្រឿងផ្សំ៖
  • ពពាយ​ ជីរ​គ្រប់​មុខ ខ្ទឹមស ខ្ទឹម​ក្រហម ក្រូច​ឆ្មារ ម្ទេស បង្គា​ក្រៀម សណ្ដែកដី​លីងបុក បង្គា​ស្រស់ ទឹកត្រី ស្ករស និង​ម្សៅ​ស៊ុប។
វិធីធ្វើ៖
  1. ពពាយ​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​រួច​ហាន់​ស្ដើងៗ​ដូច​ក្នុង​រូបភាព។
  2. ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​ហាន់​ជា​បន្ទះ​ស្ដើងៗ​ដូច​គ្នា​។
  3. ជីរ​ត្រូវ​បេះ​យក​ស្លឹក​ល្អ​ទុក​រួច​ហាន់​តូចៗ។
  4. បង្គា​​ស្រស់​ត្រូវ​ស្រុស​មួយ​ភ្លែត​រួច​បក​សម្បក វះ​ខ្នង​វា​ឲ្យស្អាត។
  5. រីឯ​បង្គាក្រៀម​ត្រូវ​លាង​ទឹក​រួច​ពូត​ឲ្យ​ស្ងួត។
  6. ក្នុង​ចាន​គោមធំ​ ត្រូវ​ដាក់​ពពាយ​ ជីរ​គ្រប់​មុខ ខ្ទឹមស ​​ខ្ទឹមក្រហម​ បង្គា​ស្រស់ បង្គាក្រៀម សណ្ដែក​ដី​បុក ម្ទេស​ រួច​ស្រូប​ទឹក​ត្រី ច្របាច់ក្រូច​ឆ្មារ​ រោយ​ស្ករស និង​ម្សៅ​ស៊ុប​បន្តិច​ច្របល់​ឲ្យ​ចូល​ជាតិ​នោះ​ជា​ការ​ស្រេច​៕
ប្រភព៖ ភ្នំពេញប៉ុស្ត៍

No comments

Powered by Blogger.