ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញី
គ្រឿងផ្សំ៖
*** ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញីនេះអាចទទួលទានជ្រលក់ជាមួយទឹកត្រីកោះកុង។
ប្រភព៖ ភ្នំពេញប៉ុស្ត៍
- ឆ្អឹងជំនីរជ្រូក (ជាប់ឆ្អឹងខ្ចី) ខ្ញីចាស់ ស្លឹកក្រូចសើច ស្លឹកខ្ទឹម ខ្ទឹមស ម្ទេស ទឹកត្រីកោះកុង ប្រេងឆា ម្សៅស៊ុប ស្ករស និងអំបិល។
- ចំពោះវិធីចម្អិនវិញគឺដំបូងខ្ញីត្រូវហាន់ជាសរសៃស្ដើងវែងៗ រួចយកទៅបំពងជាមួយប្រេងឆា រួចសឹមស្រង់វាទុកមួយអន្លើ។
- ឆ្អឹងជំនីរជ្រូកត្រូវកាត់ជាកង់ៗហើយប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ ព្រមទាំងគ្រឿងផ្សំរសជាតិមានម្សៅស៊ុប ស្ករស និងអំបិល តែបន្តិចបន្តួចប៉ុណ្ណោះហើយផ្អាប់ទុកមួយសន្ទុះ។
- បន្ទាប់មកដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងឆាជាមួយខ្ទឹមសចិញ្ច្រាំ។
- ឆាឆ្អឹងជំនីរជ្រូកដោយបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោច។
- ពេលដែលឆ្អឹងជំនីរឆ្អិន ចាប់ផ្ដើមដាក់ខ្ញីបំពងចូល រួចបន្តរំលីងឲ្យស្ងួត សឹមដាក់ស្លឹកក្រូចសើច គល់ខ្ទឹម និងម្ទេស ហើយដួសដាក់ចាន។
*** ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញីនេះអាចទទួលទានជ្រលក់ជាមួយទឹកត្រីកោះកុង។
ប្រភព៖ ភ្នំពេញប៉ុស្ត៍
Post a Comment