សម្លម្ជូរបង្គា
គ្រឿងផ្សំ៖
ប្រភព៖ ភ្នំពេញប៉ុស្ត៍
- បង្គា ប៉េងប៉ោះ ម្នាស់ ត្រឡាច ជីររណារ ម្អម សណ្ដែកបណ្ដុះ
- ខ្ទឹមស ម្សៅស៊ុប ស្ករស ទឹកអំពិល និងទឹកស៊ុបឆ្អឹងជ្រូក។
- យកបង្គាទៅបកសម្បក រួចវះខ្នងលាងទឹកឲ្យស្អាត។
- បន្ទាប់មកត្រូវចិតបន្លែជាចំណិចតូចល្មមឲ្យរៀបរយ។
- ចាប់ផ្ដើមដាំទឹកស៊ុបឲ្យពុះរួចដាក់គ្រឿងផ្សំដូចជា ម្សៅស៊ុប និងស្ករសបន្តិចចូល មុននឹងច្រូចទឹកអំពិល។
- បន្ទាប់មកទៀតដាក់ ប៉េងប៉ោះ ម្នាស់ ត្រឡាច ចូលឲ្យឆ្អិនល្មម មុននឹងដាក់បង្គាស្រស់ និងសណ្ដែកបណ្ដុះចូលឲ្យពុះម្ដងទៀត។
ប្រភព៖ ភ្នំពេញប៉ុស្ត៍
Post a Comment