ឆាតៅហ៊ូបំពងជាមួយបង្គាស្រស់
គ្រឿងផ្សំ៖
ប្រភព៖ ភ្នំពេញប៉ុស្ត៍
- តៅហ៊ូទន់ បង្គាស្រស់ ផ្កាខាត់ណាបៃតងប្រូខូលី ផ្សិតម្ជុល ជីរវ៉ាន់ស៊ុយ ពងមាន់
- ម្សៅឆា អំបិល ស្ករស ខ្ទឹមស ទឹកស៊ីអ៊ីវចិន និងម្សៅស៊ុប
- ដំបូង ត្រូវស្រុសផ្កាខាត់ណាបៃតង ក្នុងទឹកដែលមានលាយប្រេងឆាបន្តិច ដើម្បីរក្សាពណ៌របស់បន្លែនេះឲ្យនៅបៃតងស្រស់។
- នៅពេលដែលវាឆ្អិនល្មម ត្រូវស្រង់វាចេញ។
- បន្ទាប់មកទៀត ចាប់ផ្ដើមបំពងតៅហ៊ូឲ្យក្រៀមសម្បកបន្តិច និងឆ្អិនល្មម រួចដាក់លើចង្អើរឲ្យស្រក់ប្រេង។
- បន្ទាប់មកចាក់ប្រេងឆា រួចបំពងខ្ទឹមសឲ្យឈ្ងុយ
- បន្ទាប់មកដាក់គ្រឿងផ្សំរសជាតិទាំងអស់ចូលរួមមាន អំបិល ស្ករស ទឹកស៊ីអ៊ីវចិន និងម្សៅស៊ុប។
- បន្ទាប់មកយកម្សៅឆាទៅលាយជាមួយទឹក ហើយចាក់ចូលខ្ទះ មុននឹងដាក់ផ្កាខាត់ណាបៃតង ផ្សិតម្ជុលតៅហ៊ូបំពង និងបង្គាស្រស់ចូល រួចកូរឲ្យឆ្អិន។
- បន្ទាប់មកទៀតត្រូវគោះពងមាន់ចូលហើយកូរឲ្យឡើងសរសៃឆ្មារៗ រួចដួសដាក់ចាន រោយជីរវ៉ាន់ស៊ុយ នោះជាការស្រេច។
ប្រភព៖ ភ្នំពេញប៉ុស្ត៍
Post a Comment