យីហ៊ឺបីរសជាតិ
គ្រឿងផ្សំ៖
ប្រភព៖ ភ្នំពេញប៉ុស្ត៍
- យីហ៊ឺ បង្គាក្រៀម ខ្ទឹមស ខ្ទឹមក្រហម ជ្រក់គល់ខ្ទឹម ម្ទេសដៃនាង ជីររណារ ជីរនាងវង សាលាដ ការ៉ុត ក្រូចឆ្មារ គល់ស្លឹកគ្រៃ ម្សៅស៊ុប និងស្ករស។
- វិធីធ្វើគឺដំបូងត្រូវដុតយីហ៊ឺឲ្យក្រៀមល្មម រួចហែកបេះជាសរសៃៗ។
- បង្គាក្រៀមត្រូវត្រាំទឹកឲ្យរីក រួចពូតឲ្យស្ងួត។
- គល់ស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហមត្រូវហាន់ស្ដើងៗ។
- បន្ទាប់ពីរៀបរយគ្រឿងផ្សំរួច ត្រូវចាប់ផ្ដើមយកសរសៃយីហ៊ឺ បង្គាក្រៀម គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីររណារ ជីរនាងវង និងជ្រក់គល់ខ្ទឹមមកច្របល់ចូលគ្នាដោយបន្ថែមស្ករស ម្សៅស៊ុប ហើយច្របាច់ក្រូចឆ្មារចូលបន្តិច។
- ចុងក្រោយ គ្រាន់តែរៀបសាលាដ និងចំណិតការ៉ុតដាក់ចាន រួចដួសញាំដាក់ពីលើជាការស្រេច។
ប្រភព៖ ភ្នំពេញប៉ុស្ត៍
Post a Comment