របៀបធ្វើសាច់គោងៀតទឹកឃ្មុំ
គ្រឿងផ្សំ៖
វិធីធ្វើ៖
រក្សាសិទ្ធិដោយ៖ Voleak Choeun
-  សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះ
ក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេី ប យកទៅវះ  - ទឹកត្រី ១ ស្លាបព្រាបាយ
 - អំបិល ១ ស្លាបព្រាបាយ
 - ប្រេងល្ង ២ ស្លាបព្រាបាយ
 - ទឹកឃ្មុំ ៣ស្លាបព្រាបាយ
 - បីចេង ២ ស្លាបព្រាកាហ្វេ
 - ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
 - ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ
 - ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
 
វិធីធ្វើ៖
- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
 - យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិ
ត្ត៕  
រក្សាសិទ្ធិដោយ៖ Voleak Choeun










Post a Comment