របៀបប្រលាក់ ត្រីងៀត
គ្រឿងផ្សំ៖
- ត្រីឆ្តោ ឬត្រីរស ៣គីឡូ (ធ្វើហើយ)
 - អំបិល ១ខាំ
 - ស្ករ ២ខាំ
 - ប៊ីចេងបន្តិច
 
-  ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បា
ន) រួចលាងទឹកអោយស្អាត។  - យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ 
រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ 
(ពេលវះត្រីរួចមិនបាច់លាងទឹក
ទេ ដើម្បីអោយត្រីក្រហមល្អ)។  - លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
 -  យកត្រីដែលប្រលាក់រួចដាក់ច្រ
កចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច៕  
*** បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់៕
រក្សាសិទ្ធិដោយ៖ អ្នកស្រី សុគន្ធារី

Post a Comment