Header Ads

វិធីធ្វើ តុមយ៉ាំ​ត្រីឆ្អើរ​ និងពងត្រី​


គ្រឿងផ្សំ៖
- ត្រី​កែស​ឆ្អើរ ពងត្រី
- ទឹក​ក្រូច​ឆ្មារ​ ស្លឹក​ក្រូច​សើច​ គល់​ស្លឹកគ្រៃ​ រំដេង ម្ទេស ខ្ទឹមស ខ្ទឹម​ក្រហម
- គ្រឿង​សាតេ​បែប​ថៃ
- ម្ទេស​ឆ្អើរ ក្រៀម ​ជីររណារ ប៉េងប៉ោះ ផ្សិត​ចំបើង ទឹក​ដោះ​គោស្រស់
- អំបិល ស្ករស និង​​ម្សៅស៊ុប។


វិធីធ្វើ៖
1- ដំបូង​ត្រូវ​យក​ត្រី​ឆ្អើរ​មក​បេះ​ឆ្អឹង​ចេញ។
2- ពង​ត្រូវ​ត្រូវ​លាងទឹកឲ្យ​ស្អាត​។
3- ចាប់​ផ្ដើម​ដាំទឹក​ឲ្យ​ពុះ រួច​ដំគល់ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ទឹមក្រហម ខ្ទឹមស ដាក់ចូល​ក្នុង​ឆ្នាំង​ពេល​ទឹក​កំពុង​ពុះ។
4- បន្ទាប់​មក​ទៀតចាប់​ផ្ដើម​ដាក់ត្រី​ឆ្អើរ និង​ពង​ត្រី​ចូល រួច​សឹមបង់គ្រឿង​សាតេ ​អំបិល ស្ករស ទឹកដោះគោស្រស់ និង​ម្សៅស៊ុប។
5- បន្ថែម​ផ្សិត​ចំបើង និង​ប៉េង​ប៉ោះ​ ​សឹមបិទភ្លើង​ចង្ក្រាន។
6- ចុង​ក្រោយ​ត្រូវ​ដាក់​ទឹក​ក្រូចឆ្មារ បង់​ស្លឹក​ជីររណា និង​ម្ទេស​ក្រៀម​ចូល​ នោះ​ជាការស្រេច។



No comments

Powered by Blogger.