របៀប ឆាគ្រឿងក្នុងក្រួច
គ្រឿងផ្សំ៖
របៀបធ្វើ៖
ប្រភព៖ CamW3KH
- គ្រឿងក្នុងក្រួច៥ខាំ
- ត្រកួន ១គីឡូក្រាម (បិះស្លឹកចេញខ្លះ យកតែផ្នែកខ្ចីៗ)
- ម្ទេស តាមចំនូលចិត្ត ( ចិញ្រ្ចាំអោយម៉ត់)
- ខ្ទឹមស ៥កំពិស (ចិញ្រ្ចាំអោយម៉ត់)
- ស្ករ ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ៖
- យកគ្រឿងក្នុងក្រួចច្របាច់ជាមួយអំបិល រូចលាងទឹកអោយស្អាត (ធ្វើបែបនេះបីបួនដង) តែពងក្រួចដាក់ដោយឡែកមិនចាំបាច់លាងច្របាច់វាទេ។
- យកគ្រឿងក្នុងក្រួចហាន់តូចៗល្នម។
- ដាំទឹកបន្ទិច (ដាក់អំបិលបន្តិច) អោយពុះ រួចដាក់គ្រឿងក្នុងក្រួចស្រុះប្រហែល ៥នាទី តែពងក្រួចមិនចាំបាច់ស្រុះកបាន រូចស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ប្រហែល ៣នាទី។
- ដាំទឹកបន្ទិចអោយពុះ រួចដាក់ប្រេងឆា ២-៣តំណក់ និងត្រកួនចូលស្រុះប្រហែល ២-៣នាទី រួចស្រង់ដាក់កញ្រ្ជែងអោយស្រស់ទឹក។
- ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ រួចដាក់ខ្ទឹមសចូលបំពងអោយប្រែពណ៌បន្ទិច សឹមដាក់ម្ទេសចូលឆាបីបួនត្រឡប់ សឹមដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុបចូលឆាចូលគ្នាអោយសព្វ។
- រំងាស់សាច់អោយស្ងួតទឹក រួចថែមទឹកបន្តិចទៀត រំងាស់រហូតដល់សាច់ឆ្អឹនល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត តែកុំសូវត្រឡប់ខ្លាំងបេីត្រឡប់ខ្លាំងបែកពងក្រួច។
ប្រភព៖ CamW3KH
Post a Comment