Header Ads

វិធីធ្វើ លតឆា Khmer Low Mein

គ្រឿងផ្សំ៖
- លតអង្ករ កន្លះគីឡូ -- 1/2 kg lote rice noodle
- សណ្តែកបណ្តុះ --្១ក្តាប់ a handful of bean sprout
- ស្លឹកខ្ទឹម ២ដើម -- a handful of green onion
- ទឹកខ្យង ពីរស្លាបព្រាបាយ -- 2 spoon of oyster sauce
- ប្រេងឆា ៥ស្លាបព្រាបាយ -- 5 spoon cooking oil
- ទឹកម្ទេស -- chili sauce
- ពងមាន់ ១ -- one egg
- សាច់បង្គា - តាមចំណូលចិត្ត

វិធីធ្វើ៖
១- កំដៅខ្ទះអោយក្តៅ ហើយចាក់ប្រេងឆាចូល។
1. Heat the oil in a pan on high.
២- ចាក់ទឹកខ្យងចូល កូរនឹងខ្លាញ់ រួចសឹមចាក់បង្គាចូល ឆាអោយសព្វ
2. Add oyster sauce. Stir then add shrimp and stir well.
៣- ចាក់លតចូល ហើយឆាអោយចូលជាតិសព្វ រួចភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
3. Add Lote, stir fast until mix, adjust your taste.
៤- ចាក់សណ្តែកបណ្តុះនិងខ្ទឹមដើម កាត់ខ្លីៗចូល ឆាលាយអោយសព្វ ហើយដួសដាក់ចាន កុំអោយស្លោកសណ្តែកទាន់។
4. Add bean sprout and green onion, stir fast, then scoop out.
៥- ចៀនពងមាន់មួយ ដាក់បន្តុបពីលើលតឆា។
5. Fry one egg-over easy style and place on top when serve.
៦- ចង់ឆ្ងាញ់ ត្រូវស្រូបទឹកម្ទេសជូរអែម ថែមទៀត។
6. Best to go with sweet sour chili sauce.

ប្រភព​ពី ​៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments

Powered by Blogger.