របៀបធ្វើ ប្រហុកសាច់ខ្មែរពិសេស
គ្រឿងផ្សំ៖
- ត្រី
- អំបិល
វិធីធ្វើ៖
១- ចៀរយកសាច់ត្រីសុទ្ធ លាងទឹកអោយស្អាត ហើយទុកចោលអោយហើមស្អុយ មួយយប់មួយថ្ងៃ ហាលទឹកសន្សើម។
២- យកសាច់ត្រីមកបុកលាយអំបិល
៣- យកស្បៃលាតដាក់ក្នុងកញ្រ្ចែង រួចចាក់ប្រហុកចូល ហើយបូកចោល ដោយរោយអំបិលពីលើ ទើបគ្របស្បៃវិញ ដាក់ហាលថ្ងៃ អោយស្រក់ទឹក។
៤- ប្រហែលមួយអាទិត្យទៅពីរអាទិត្យ អោយស្រោះទឹក (ហាលកាន់តែយូរ កាន់តែល្អ)។ ក្រោយមក គេយកសាច់ ត្រីហាលនោះ ទៅច្រកក្រឡ ខ្ទាស់ឬស្សី ហើយទើបគេ ដាំទឹកអំបិល ទុកអោយ ត្រជាក់ យកទៅចាក់ អោយពេញ ដល់មាត់ក្រឡ ដាក់ហាលថ្ងៃ យ៉ាងតិច មួយខែ។ បើស្ងួតទឹក ត្រូវដាំទឹកអំបិល ទុកអោយត្រជាក់ ចាក់ថែមពីលើ អោយពេញវិញ។ ប្រហុកខួបមានក្លិន ឈ្ងុយឆ្ងាញ់ណាស់។
៦- ទឹកដែលស្រក់ពីសាច់ត្រីហាល គេយកទៅស្លទឹកត្រី ដោយកម្លោច សំបក ដើមអំពៅ និង សំបកខ្ទឹម ដាក់ចូល ដើម្បី អោយក្រហម ហើយឈ្ងុយ ទើបគេចម្រោះ យកតែទឹកត្រីថ្លា យកមកប្រើការ។
ប្រភពពី ៖ ជំនោរបារាយណ៍ ភោជនីយដ្ឋាន
Post a Comment