វិធីធ្វើសាច់គោ ឱ្យឆ្ងាញ់ជក់មាត់
គ្រឿងផ្សំ៖
- សាច់គោយកសាច់សុទ្ធ
- ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម
- អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម។
វិធីធ្វើ៖
១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ អំបិលម៉ដ្ឋ ១/២ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ។
២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ។
៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។
សំគាល់៖ បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង៕
ប្រភពពី ៖ cool1007

Post a Comment