Header Ads

​វិធី​ឆា​បាយ​ម្នាស់ ​ជាមួយប​ង្គា​ និង​សាច់​ក្រក

គ្រឿងផ្សំ៖
- សា​ច់​ក្រក ​បង្គា ពង​មាន់
- ​ម្នាស់ ​ខ្ទឹ​ម​បារាំង
- ស្ករ​ស​ អំបិល ​ ​បីចេង ​ប្រេងខ្យង​ ទឹក​ស៊ីអ៊ីវ

វិធីធ្វើ៖
១- បាយស្រួយ ​១ចាន​ចង្កឹះ, សាច់​បង្គា ​៥០​ក្រាម​, សាច់​ម្នាស់ចិត ​១​ផ្នែក ​, ​សាច់​ក្រកហាន់ ​១​ដុំ ​, ​ស៊ុតមាន់​ឬ​ទា​ ​១គ្រាប់ ​,​ប៊័រ ​១​ស្លាបព្រា​បាយ​, ​ប្រេងខ្យង​ ១ស្លាប​ព្រា​បាយ​,​ ខ្ទឹម​បារាំង​ហាន់​ ១/២ ​មើម,​​ អំបិល ​១/២​ ​ស្លាប​ព្រាកាហ្វេ​,​ បីចេង ​, ​ស្ករ ​១ ​ស្លាបព្រា​កាហ្វេ​,​ ទឹកស៊ីអ៊ីវ​ ២ ស្លាប​ព្រា​បា​យ​, ​ម្សៅការី​ ១​ ស្លាប​ព្រាកាហ្វេ​, ​គ្រាប់​ស្វាយ​ចន្ទី​លីង ​៣០ក្រាម, ​សាច់​ជ្រូក​​បាក់យ៉ុង ​១ ស្លាបព្រា​បាយ,​ ​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម ​៣០​ក្រា​ម, ផ្លែ​ម្នាស់ ​យក​សាច់​ចេញ​សម្រាប់​ដាក់​បាយឆា ១​ផ្លែ
២- ឆាប៊័រ ​ជាមួ​​យខ្ទឹ​ម​បារាំង ឱ្យ​ឆ្អិន ដាក់​បាយ​ស្រួយ​ ម្សៅការី​ ហើយ​ឆា​ឱ្យ​ចូល​គ្នា​ រួច​ដាក់​គ្រឿង​ផ្សំ ​ដែល​នៅ​សល់​ទាំង​អ​ស់ ​លើក​លែង​តែ​គ្រាប់​ស្វាយចន្ទី​ និង​សាច់​ជ្រូក​បាក់យ៉ុង ​។
៣- ​ពេល​ឆ្អិន​ល្អ​ហើយ​ ភ្លក្ស​មើល​​តាមចូល​ចិត្ត ដួស​ដាក់​ក្នុងផ្លែ​ម្នាស់ ដែលត្រៀមស្រេច រោយគ្រាប់ស្វាយ​ចន្ទី ​និង​សាច់​ជ្រូកប៉ាក់​យ៉ុង ​ពិសាបាន​ភ្លាមៗ៕

ប្រភព​ពី ​៖ cool1007

No comments

Powered by Blogger.