Header Ads

វិធីធ្វើ ចៀនចួនត្រី

គ្រឿងផ្សំ៖
- ខ្ញី ហាន់ជាសរសៃ
- ត្រីសណ្ដាយ
- សៀងផ្អែម
- ក្រូចឆ្មារ
- ស្លឹកខ្ទឹម

វិធីធ្វើ៖
1- ដាក់​ប្រេង​ឆានៅខ្ទះ ​អោយ​ក្ដៅ​បន្តិច​ ទើប​ដាក់​ត្រី​ចៀន ​អោយ​ក្រៀម​ស្រួយល្អ​(កុំ​ប្រែច្រើន​ដងពេក​ អាច​នាំអោយ​បែក​សាច់ត្រី)​។
2- ពេល​ត្រីឆ្អិន​ក្រៀម ​លើក​ចេញសិន​ រួចដាក់​ខ្ញីឆា​ប្រើ​ភ្លើង​តិចៗ ​អោយខ្ញី​ក្រៀម។​
3- ឆ្លៀត​ពេល​កំពុង​ឆាខ្ញី​ យើង​មក​លាយគ្រឿង​សៀង​សិន៖​ សៀង​ផ្អែម ​ចាក់ដាក់​ចាន ​ហាន់​ស្លឹកខ្ទឹម​ដាក់​ រួចថែម​ទឹក​បន្តិច ​ក្រូច​ឆ្មារ​បន្តិច ​អោយ​មាន​រសជាតិ ​ប្រៃ​ផ្អែមជូរ។​
4-  ដល់​ពេល​ខ្ញីឆ្អិន​ក្រៀម​ហើយ ​ចាក់ទឹក​សៀង​ចូល​ខ្ទះ​នោះ ​ទើប​ដាក់ត្រី​ចៀន​ចូល​ ប្រើ​ភ្លើង​តិចៗ​ ដើម្បី​អោយ​ត្រី​ចូល​ជាតិ​ ជាមួយ​និងសៀង ​ភ្លក្ស​មើល​ ថែម​ថយ​ជាការ​ស្រេច៕​

ប្រភព​ពី ​៖ cool1007

No comments

Powered by Blogger.