Header Ads

កង្កែបបោក

សូម​​បង្ហាញ​​ជូន​​នូវ​​វិធី​​ធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​មាន​ឈ្មោះ​ថា ​​កង្កែប​​បោក​​ ដើម្បី​ចែក​ជូន​​​ដល់​បងៗ​ស្ត្រី​​មេផ្ទះ ​​ព្រម​ទាំងប្រិយមិត្ត​​ទាំង​​អស់​​ឲ្យ​​​​​ចេះ​​ពី​វិធី​ធ្វើ​ កង្កែប​​បោក ឲ្យ​កាន់​តែ​មាន​ភាពឈ្ងុយ​ឆ្ងាញ់។ គ្រឿងផ្សំ៖
  • កង្កែប ៤ កាត់ដៃ​ និង​ជើងរបស់​វា​ត្រឹមភ្លៅ ជើងចិញ្ច្រាំលាយជាមួយសាច់ជ្រូក
  • គ្រឿង ៤-៥ ស្លាបព្រាបាយ (បុកហើយ)
  • សាច់ជ្រូកបីជាន់ ៣០០ ក្រាមចិញ្ច្រាំ
  • សណ្តែកដី ២០០ ក្រាមបុកកុំឲ្យម៉ត់ពេក
  • ម្ទេសឆ្អើរ ៥ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់
  •  ខ្ទឹមក្រហម ៣ ដុំចិញ្ច្រាំឲ្យម៉ត់
  • ខ្ទឹមស ៣ កំពឹស ចិញ្ច្រាំ
  • ខ្ទិះដូង កន្លះចានចង្កិះ (ប្រសិនមិនចូលចិត្តមិនដាក់ក៏បាន)
  • ស្លឹកក្រូចសើច ៤ សន្លឹក
  • ប្រេងឆា ២ ស្លាបព្រាបាយ
  • ទឹកផ្សំរស់ជាតិ ​កន្លះចានចង្កិះ​ក្នុង​នោះ​មាន ​ម្សៅស៊ុបរ៉ត់ឌី​ ប្រេងខ្យង​
  • ប៊ីចេង ​ស្ករស ​អំបិល​ រស់ជាតិផ្សំ​ទៅ​តាម​ចំណូល​ចិត្ត
វិធីធ្វើ៖
  1. ជាការចាប់ផ្តើម អ្នកត្រូវឆាសាច់ឲ្យឆ្អិនជាមុនសិន ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមស ខ្ទឹមក្រហមនិងស្លឹកក្រូចចូលឆាបញ្ចូលគ្នាឲ្យឈ្ងុយ ក្រោយមកទៀតទើបបន្ថែមម្ទេសឆ្អើរ គ្រឿង ​ ឆា​បន្តិច​ទើប​បន្ថែម​ទឹក​ផ្សំ​រស់​ជាតិ​ពាក់​កណ្តាល​ និង​សាច់​ជ្រូក​ចូល​ឆា​ឲ្យ​សាច់​ឆ្អិន​ទើប​បន្ថែម​សណ្តែក​ដី​ ខ្ទិះដូងនិង​ទឹកផ្សំរស់ជាតិ​ដែល​សល់​ចូល​រួច​ឆា​បន្តិច​ទៀត​ជា​ការ​រួច​ ស្រេច។
  2. យក​សាច់​ដែល​អ្នក​​បាន​​ឆា​​ឆ្អិន​​​ហើយ​ញាត់​ចូល​ទៅ​ក្នុង​កង្កែប​ដែល​​ អ្នក​​បាន​​ធ្វើ​​រួច​​ឲ្យ​ពេញពោះ​ និង​ឡើង​ប៉ោង​ ធ្វើ​ដូច​នេះ​ទាល់​តែ​កង្កែប​អស់​។
  3. យក​កង្កែប​ដែល​អ្នក​បាន​ញាត់​រូច​រាល់​មក​ដាក់​អាំង​ ឬ​ក៍​ចៀន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ញាំ៕

No comments

Powered by Blogger.