បុកល្ហុង
- គ្រឿងផ្សំ៖
 
- ល្ហុងឈូសជាសសៃៗ
 - ប៉េងប៉ោះ
 - សណ្ដែកគួរ ( កាត់ប្រហែល 2ថ្នាំងដៃ )
 - ក្ដាមប្រៃ ( បកអោយស្អាត )
 - ទឹកត្រី, ស្ករត្នោត, ប៊ីចេង, ក្រូចឆ្មា
 - សណ្ដែកដីលីង
 - ខ្ទឹមស, ម្ទេស
 - ស្លឹកជីនាងវង
 - បង្គាក្រៀម
 
- ដាក់ខ្ទឹមស ម្ទេស ស្ករត្នោត បុកចូលគ្នានៅក្នុងត្បាល់អោយរៀងម៉ត់បន្តិច រួចដាក់ ទឹកត្រី ទឹកក្រូចឆ្មា អំបិល បង្គាក្រៀម សណ្ដែកដី និង ក្ដាមប្រៃ បុកចូលគ្នាអោយចូលជាតិ ( អាចភ្លក់មើលបន្តិច អោយល្មមតាមការចូលចិត្ត )
 - បន្ទាប់មកដាក់សណ្ដែកគួរ ប៉េងបោះ ល្ហុង និងជី បុកលុមៗអោយទន់ល្ហុង ទើបដួសដាក់ចានរួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

Post a Comment