ឆ្អឹងជំនីជ្រូកអាំង
ម្ហូបប្រភេទនេះមានរសជាតិឆ្ងាញ់ពិសារ
ថែមទាំងងាយស្រួលក្នុងការធ្វើទៀតផង។ភ្ញៀវរបស់អ្នកប្រាកដជាជក់
មាត់ពេលដែលភ្លក់ហើយប្រាកដជាចង់ភ្លក់ទៀត។
ឆ្អឹងជំនីរអាចធ្វើឱ្យហិលក៏បានតាមចំណង់ចំណូលរបស់លោកអ្នក។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- ឆ្អឹងជំនីរជ្រូក ១.៥ គីឡូក្រាម
- ទឹកជ្រលក់ ១២៥ មីលីលីត្រ
- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
- ស្រាដំណើប ៣ ស្លាបព្រាបាយ
- ស្ករត្នោត ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹកប៉េងប៉ោះ ២ ស្លាបព្រាបាយ
- ខ្ទឹមស ៤ ខ្លែបហាន់ជាស្រេច
- ខ្ញីស្រស់ហាន់ជាស្រេច
- ម្ទេសស្រស់វះយកគ្រាប់ចេញហើយហាន់ជាស្រេច
- អំបិល និងម្រេចស្រស់ ។
- វិធីធ្វើ៖
- ប្រាប់ឱ្យគេកាប់ឆ្អឹងជំនីរឱ្យហើយប្រវែងពី ៤ ទៅ ៥ សង់ទីម៉ែត្រ។ ដាក់ឆ្អឹងជំនីរចូលទឹកក្តៅ។ បន្ថយកម្តៅ និងរំងាស់រយៈពេល ២០ នាទី។
- ចាក់ទឹកជ្រលក់ ទឹកស៊ីអ៊ីវ ស្រាដំណើប ស្ករ ទឹកឃ្មុំ ទឹកប៉េងប៉ោះ ខ្ទឹមស ខ្ញី និងម្ទេសបញ្ចូលគ្នាក្នុងចានគោមមួយ។ ដាក់ឆ្អឹងជំនីរចូលក្នុងគ្រឿងដែលអ្នកលាយរួចច្របល់ចូលគ្នា។ បើសិនជាអាច អ្នកដាក់ឆ្អឹងជំនីរដែលប្រលាក់គ្រឿងរួច គ្របឱ្យជិតដាក់ក្លាស់សេក្នុងទូរទឹកកកយ៉ាងតិចពី ៣ ទៅ ៥ ម៉ោង ឬក៏ពេញមួយយប់ធ្វើឱ្យវាកាន់តែប្រសើរឡើង ។
- ដាក់ឆ្អឹងជំនីរប្រលាក់គ្រឿងចូលចង្ក្រានកម្តៅ ១៨០ អង្សាសេ ។ រៀបក្រដាសអាលុយមីញ៉ូមដាក់លើខ្ទះ រួចដាក់ឆ្អឹងជំនីរពង្រាយលើខ្ទះនោះ ព្រមទាំងចាក់គ្រឿងប្រលាក់ពីលើបន្ថែម ។ បន្ទាប់មកដាក់អំបិល និងម្រេចចូល ដុតក្នុងរយៈពេល ៤៥ នាទី ។ ប្រែវាចុះឡើងរហូតដល់ខ្លោចតិចៗ។ ក្នុងការញ៉ាំម្ហូបនេះទាមទារប្រើក្រដាសជូតមាត់ច្រើនព្រោះថាវា ប្រលាក់ណាស់។
Post a Comment