- គ្រឿងផ្សំ៖
 
-  បង្គា 
 
-  ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
 
-  ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ ) 
 
-  អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី - - ទឹកដោះគោខាប់ ជីអង្គាម
 
 វិធីធ្វើ៖
- យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) 
បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត 
រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់
 
-  ច្របាច់ទឹកក្រូចឆ្មាដាក់ចាន 
រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី 
ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប 
និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
 
-  ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ 
ហើយបន្ថែម ជីអង្គាមពីលើតិច លំអរ រួចជាការស្រេច ។ មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment