- គ្រឿងផ្សំ៖
 
-  សាច់មាន់ ( កាត់ដុំៗ )
 
-  គ្រឿងបុក ( គស់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស )
 
-  ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ ) 
 
-  សណ្ដែកដី ( បុកអោយរៀងម៉ត់បន្តិច )
 
-  ម្នាស់ ( ពុះជាបួន កាត់ជាទទឹង )
 
-  ខ្ទិះដូង ( ដើម និង ចុង ) 
 
-  ទឹកត្រី ស្ករស អំបិល ម្សៅស៊ុប 
 
-  ជ ( ចិញ្ច្រាំអោយម៉ត់ )
 
វិធីធ្វើ៖
-  ដាក់ខ្ទិះដូងដើម ចូលក្នុងឆ្នាំង រំងាស់អោយចេញប្រេងបន្តិច ដាក់ម្ទេសក្រៀមចូល
 កូរអោយក្រហមបន្តិច ដាក់ប្រហុកចូល កូរបន្តអោយឈ្ងុយ បន្ទាប់មកដាក់គ្រឿងបុក 
និងសណ្ដែកដី កូរចូលគ្នាអោយឈ្ងុយគ្រឿង 
 
-  បន្ទាប់មកទើបដាក់ សាច់មាន់ 
ស្ករស ប៊ីចេង ម្សៅស៊ុប ច្របល់ចូលគ្នាអោយសព្វ ( ប្រសិនបើស្ងួតទឹក 
អាចបន្ថែមខ្ទិះចុងចូលបន្តិច ) បន្តរំងាស់អោយឆ្អិនសាច់បន្តិច 
ទើបដាក់ខ្ទិះចុងចូល ទុកអោយពុះ ទើបដាក់ ម្នាស់ និង អំពិលទុំចូល 
ហើយភ្លក់មើលអោយល្មម តាមការចូលចិត្ត បន្តរំងាស់អោយរៀងឆ្អិនបន្លែហើយ 
រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment