សម្លរម្ជូរយួនសាច់មាន់
យើងខ្ញុំមានមុខម្ហូបសម្លរម្ជូរយួនសាច់មាន់យកមកជំរាបជូន
 និងបង្ហាញដល់បងៗ ស្ត្រីមេផ្ទះដែលខុសប្លែកពីសម្លរម្ជូរគ្រឿង 
និងសម្លរម្ជូរធម្មតា។
- គ្រឿងផ្សំ៖
 
- សាច់មាន់ ៤០០ ក្រាម ហាន់ជាដុំៗតូចល្មម
 - ខ្ទឹមស ៦ កំពឹស(បំពងឲ្យឈ្ងុយ)
 - ម្អម ១ កូនជង ហាន់ឲ្យល្អិតៗ
 - ត្រឡាច ១ ផ្លែ (តូចល្មម) ចិតជាដុំតូចៗ
 - ប៉េងប៉ោះ ៤ ផ្លែ (ចិតជា៤ចំណិត)
 - ស្លឹកខ្ទឹម ២ ដើម កាត់ជាកង់ៗ ២ ថ្នាំងដៃ
 - ផ្សិត ២០០ ក្រាមចិតជាចំណិតៗ
 - ម្នាស់ មួយចំហៀងកាត់ជាដុំៗ
 - ក្រអៅឈូក ៥ ដើមកាត់កង់ៗប្រហែល ២ ថ្នាំងដៃ
 - ម្សៅស៊ុប ១ ស្លាបព្រាបាយ
 - ទឹកត្រី ២ ស្លាបព្រាបាយ
 - ស្កសរ កន្លះស្លាបព្រាបាយ
 - អំបិល ១ ស្លាបព្រាកាហ្វេ
 - ស៊ុត ៩ គ្រាប់ បកសំបកចេញឲ្យស្អាត
 - ដុំស៊ុបតុងយាំ ១ ដុំ
 
- វិធីធ្វើ៖
 
- ជាការចាប់ផ្តើមអ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះ បន្ទាប់មកទើបអ្នកដាក់សាច់មាន់ និងម្សៅស៊ុបចូលរួចក៍គ្របសិន។
 - នៅពេលដែលទឹកពុះអ្នកត្រូវដាក់ម្នាស់
 - ត្រឡាច និងប៉េងប៉ោះរួចហើយក៍គ្របម្តងទៀត។
 - នៅពេលដែលទឹកពុះម្តងទៀតត្រូវដាក់ផ្សិត, ទឹកត្រី,ស្កសរ,អំបិល,ដុំស៊ុបតុងយាំ,ក្រអៅឈូក, ស៊ុត និងខ្ទឹមបំពងគ្របមួយសន្ទុះប្រហែលជា ១០,១៥ នាទីចាំអ្នកបង់ម្អមចូលជាការស្រេច។
 

Post a Comment