ស្ងោរស្ពៃក្តោបស្នូលសាច់ជ្រូកចិញ្ច្រាំ
មុខម្ហូបដែលមយើងខ្ញុំលើកយកមកជំរាបជូនដល់ប្រិយមិត្តនៅ
ថ្ងៃនេះ ប្រហែលជាប្លែកបន្តិច 
ពីព្រោះវាជាម្ហូបមួយមុខរបស់ថៃ 
ដែលគេយកស្ពៃក្តោបមករុំជាមួយសាច់ជ្រូកចិញ្ច្រាំហើយគេ
ឲ្យឈ្មោះថា ស្ងោរស្ពៃក្តោបស្នូលសាច់ជ្រូកចិញ្ច្រាំ។
- គ្រឿងផ្សំ៖
 
- ស្ពៃក្តោប ៣០០ ក្រាមពុះជាពី បកចេញជាស្រទាប់ៗលាងទឹកឲ្យស្អាត
 - សាច់ជ្រូក ៤០០ ក្រាមចិញ្ច្រាំឲ្យម៉ត់
 - ស្លឹកខ្ទឹម ៣ ដើមកាត់យកតែស្លឹកទុកទាំងវែង
 - ផ្សិត ២០០ ក្រាម (ផ្សិតចិន) ពុះជាពីរ
 - ការ៉ុត ១ មើមកាត់ទទឹងជាចំណិតៗ ឬចិតជាក្បាច់រឹតតែល្អ
 - ស្ករស ១ ស្លាបព្រាកាហ្វេ
 - ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
 - ប្រេងខ្យង ១ ស្លាបព្រាកាហ្វេ
 - ទឹកត្រី ២ ស្លាបព្រាកាហ្វេ
 - ម្រេច កន្លះស្លាបព្រាបាយ
 - អំបិល ១ ស្លាបព្រាកាហ្វេកន្លះ
 - ខ្ទឹមស ៣ កំពឹសចិញ្ច្រាំ
 - ជីវ៉ាន់ស៊ុយ ៤ ដើម ២ដើមហាន់តូចៗ ២ ដើមទុកដាក់ក្នុងឆ្នាំងសម្លរ
 
- ជាដំបូងត្រូវដាំទឹកស្រស់ស្ពៃក្តោប និងស្លឹកខ្ទឹមជាមុនសិន ពេលដែលទឹកពុះអ្នកត្រូវដាក់អំបិល ១ ស្លាបព្រាកាហ្វេចូលក្នុងទឹកដែលកំពុងពុះនោះ បន្ទាប់មកដាក់ស្ពៃក្តោប និងស្លឹកខ្ទឹមចូលទុកប្រហែលជា ៣០ វិនាទី ទើបស្រង់ចេញដាក់ចូលក្នុងទឹកត្រជាក់រួច ហើយក៍ស្រង់ពីទឹកត្រជាក់ទុកមួយផ្នែកសិន។
 - អ្នកត្រូវយកចានគោមធំមួយដើម្បីដាក់ប្រឡាក់សាច់ជ្រូកចិញ្ច្រាំ ដែលមានគ្រឿងផ្សំដូចជាៈ ជីវ៉ាន់ស៊ុយដែលបានហាន់តូចៗ, ខ្ទឹមស, ម្រេច, ស្ករស, ទឹកស៊ីអ៊ីវ, ប្រេងខ្យង និងទឹកត្រី ១ ស្លាបព្រាកាហ្វេ រូចកូរបញ្ចូលគ្នារហូតទាក់តែគ្រឿងចូលបានសប់ល្អ។
 - យកស្ពៃក្តោបដែលបានស្រស់រួចពន្លារឲ្យរាបបន្ទាប់មកដាក់សាច់ ជ្រូកដែលបានផ្សំគ្រឿងរួច ១ ស្លាបព្រាបាយដាក់នៅចំហៀងស្ពៃរួចក៍មូរហើយយកស្លឹកខ្ទឹមចងឲ្យ ជាប់ទុកមួយផ្នែកសិន។
 - យកឆ្នាំងដាក់ដាំទឹកឲ្យពុះដាក់ដើមជីវ៉ាន់ស៊ុយ, ការ៉ុត, ផ្សិត, អំបិល កន្លះស្លាបព្រាកាហ្វេ និងស្ពៃក្តោបដែលបានរុំសាច់ជ្រូកចូលទៅក្នុងឆ្នាំងរួចគ្រប ១០-១៥ នាទី ឬរហូតទាល់តែឆ្អិនជាការរួចរាល់៕
 

Post a Comment