ស៊ុតចំហុយប្រហុក ជាមួយសាច់ជ្រូកចិញ្ច្រាំ
សម្រាប់ថ្ងៃដើមសប្តាហ៍នេះ យើងខ្ញុំ សូមលើយកមុខម្ហូបមួយបែបទៀត ដែលប្រជាជនខ្មែរតែងតែនិយមចូលចិត្ត និងតែងតែធ្វើញ៉ាំនៅតាមគ្រួសារនីមួយៗ គឺស៊ុតចំហុយប្រហុកជាមួយសាច់ជ្រូក។
គ្រឿងផ្សំ៖
- សាច់ជ្រូក ១៥០ ក្រាម ចិញ្ច្រាំឲ្យម៉ត់
 - ប្រហុក ២ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
 - ម្ទេស ហាន់តូចៗដាក់តាមចំណូលចិត្ត
 - ស៊ុត ២ គ្រាប់
 - ទឹកត្រី ១ ស្លាបព្រាកាហ្វេ
 - ស្ករស កន្លះស្លាបព្រាកាហ្វេ
 - ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ
 
- វិធីធ្វើ៖
 
- ជាដំបូងអ្នកត្រូវយកសាច់ជ្រូក និងប្រហុក (ចិញ្ច្រាំ) ម្ទេស ប៊ីចេង និងស្ករស ចិញ្ច្រាំចូលគ្នាឲ្យចូលគ្រឿង។
 - យកចានគោមមួយមកដាក់សាច់ជ្រូកដែលបានចិញ្ច្រាំជាមួយគ្រឿងបន្ទាប់ មកគោះស៊ុតចូល និងបន្ថែមទឹកត្រី ១ ស្លាបព្រាកាហ្វេរូចហើយ កូរវាបញ្ចូលគ្នារហូតទាល់តែចូលគ្នាបានសពល្អ។
 - យកសាច់ជ្រូកដែលបានកូរបញ្ចូលជាមួយស៊ុតរួចរាល់ហើយ យកមកដាក់ក្នុងឆ្នាំងដើម្បីចំហុយ (កុំភ្លេចគ្របគំរប) ប្រហែលជា ១០-១៥នាទី ជាការស្រេចអ្នកនិងឃើញដូចរូប៕
 

Post a Comment