វិធីធ្វើ លតឆា
អាហារដែលឆ្ងាញ់គឺត្រូវពឹងលើគ្រឿង 
បើទោះបីជាអាហារទាំងនោះត្រូវបានគេរៀបចំឡើងល្អយ៉ាងណាក៏ដោយ 
តែការផ្សំគ្រឿងមិនគ្រប់ចំនួនក៏មិនមានរស់ជាតិឆ្ងាញ់ដែរ។ 
ដូច្នេះមុននឹងចាប់ផ្តើមធ្វើម្ហូបមួយមុខនេះ សូមបងៗ 
ដែលជាស្ត្រីមេផ្ទះគ្រប់រូប រកទិញគ្រឿងឲ្យសព្វគ្រប់សិន 
ដើម្បីកុំឲ្យខ្វះខាតនៅពេលដែលចាប់ផ្តើមធ្វើ។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- លត ៤០០ ក្រាម
 - បង្គា ១០០ ក្រាម បកសំបកយកក្បាលចេញ
 - សណ្តែកបណ្តុះ ១០០ ក្រាម
 - ផ្កាកាឆាយ ២០០ ក្រាម កាត់ប្រវែង ៣ ថ្នាំងដៃ
 - ខ្ទឹមស ២ កំពឹស ដំឲ្យបែក
 - ម្រេច ១ ចុងស្លាបកាហ្វេ
 - ទឹកស៊ីអ៊ីវដាក់ពេលញ៉ាំ
 - ទឹកម្ទេសដាក់ពេលញ៉ាំ
 - ស៊ុត ១ គ្រាប់
 - ប្រេងឆា
 - ជ្រក់ខ្ទឹមស ដាក់ពេលញ៉ាំ
 
- ជាដំបូងអ្នកត្រូវយកស៊ុតមកដាក់ចៀនឲ្យឆ្អិនសិន ប៉ុន្តែមិនបាច់ត្រឡប់ស៊ុតដែលចៀននោះទៅម្ខាងទៀតទេ ដើម្បីមើលទៅឲ្យមានសោភ័ណភាពពេលដាក់ពីលើ។
 - ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅបន្ទាប់មកដាក់លតចូលឆាត្រឡប់ទៅ ត្រឡប់មកប្រហែល ៥-១០ នាទី ឬមើលទៅលតឡើង៣. ដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅដាក់ខ្ទឹមស ដែលបានដំរួច ២ កំពឹសចូលពេលខ្ទឹមឈ្ងុយដាក់បង្គារួចឆាពីរបីត្រឡប់ដាក់ម្រេច ១ចុងស្លាបព្រាហាហ្វេរួចឆាទៀតរហូតទាល់តែបង្គាឆ្អិនទើបដាក់ផ្កា កាឆាយ និងសណ្តែកបណ្តុះចូលឆាចូលគ្នាឲ្យឆ្អិនដួសដាក់ក្នុងចានរួចយក ស៊ុតដែលចៀនឆ្អិនដាក់ពីលើជាការស្រេច៕
 

Post a Comment