ឡាបសាច់គោ
- គ្រឿងផ្សំ៖
- សាច់គោ ហាន់ជាបន្ទះ ( យកសាច់ផុយ )
- អង្ករលីង ( បុកអោយម៉ត់ )
- ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
- ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា
- បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម
- ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ឆាអោយរៀងឆ្អិនសាច់ហើយ បន្ទាប់មក ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។ បញ្ចាក់ : ត្រូវប្រើភ្លើងតិច ៗ
- យកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក ( ប្រសិនបើដាក់ជី បន្លា និង ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ ) តាមការនិយមរបស់លោកអ្នក។
វីដេអូ របៀបធ្វើ ឡាបគោ៖
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ
Post a Comment