Header Ads

ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់

គ្រឿងផ្សំ៖
- ឆ្អឹងជំនីរ​ជ្រូក ខ្ទឹម​បារាំង ម្ទេសប្លោក​ហាវ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ខ្ទឹមស ម្នាស់
- ទឹក​ប្រេងខ្យង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី ប្រេងឆា និង​ម្សៅឆា។

វិធីធ្វើ៖
1- ដំបូង​ត្រូវ​យក​ឆ្អឹងជំនីរ​ជ្រូក​លាង​ទឹក​ឲ្យ​ស្អាត រួច​កាត់​ជា​កង់ៗ​ប្រមាណ​២​ថ្នាំង​ដៃ​ហើយ​ទុក​មួយ​អន្លើ​សិន។
2- បន្ទាប់​មក​ត្រូវ​យក​ឆ្អឹងជំនីរ​ជ្រូក​នោះ​ទៅ​ប្រឡាក់​គ្រឿង​រួមមាន ម្សៅស៊ុប ស្ករស ប្រេងខ្យង និង​អំបិល រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា​ឲ្យ​ឡើង​ក្រហម។
3- ឆ្អឹងជំនីរ​ជ្រូក​ដែល​បំពង​រួច​ត្រូវ​ដាក់​ឲ្យ​ស្រក់​ខ្លាញ់​អស់។ បន្លែ ខ្ទឹម​បារាំង ម្ទេសប្លោក​ហាវ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ត្រូវ​ហាន់​ជា​ចំណិត ហើយ​ឆា​ជាមួយ​គ្រឿង លាយ​ម្សៅឆា​ឲ្យ​ឡើង​ខាប់​មុន​នឹង​ចាក់​ឆ្អឹងជំនីរ​បំពង​ចូល រួច​ដួស​ដាក់​ក្នុង​ម្នាស់​ជា​ការ​ស្រេច។

No comments

Powered by Blogger.