Header Ads

ជើងមាន់​បំពង​



គ្រឿងផ្សំ៖
- ជើងមាន់ ស្លឹកខ្ទឹម ដើមខ្ទឹម ខ្ទឹមស ការ៉ុត ត្រសក់ សាលាដ
- ប្រេងឆា អំបិល ស្ករស និង​ម្សៅស៊ុប។

វិធីធ្វើ៖
1- ស្លឹកខ្ទឹម​ត្រូវ​ហាន់​ប្រវែង​ប៉ុន​ម្រាមដៃ។
2- ខ្ទឹមស​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ក្នុង​ខ្ទះ​មាន​ប្រេងឆា​ក្ដៅ​ខ្លាំង។
3- នៅពេល​ដែល​ខ្ទឹមស​ឡើង​ក្រហម​ត្រូវ​ដាក់​ស្លឹកខ្ទឹម​ដែល​ហាន់​រួច​ចូល រួច​សឹម​បន្ថែម​អំបិល ស្ករស និង​ម្សៅស៊ុប​បន្តិច។
4- ជើងមាន់​ត្រូវ​កោស​លាង​ឲ្យ​ស្អាត រួច​បំពង​ជាមួយ​ប្រេងឆា​ឲ្យ​ឡើង​ស្រួយ។
5- ជើងមាន់​ដែល​បំពង​រួច​ត្រូវ​យក​ទៅ​ក្រឡុក​ជាមួយ​ខ្ទឹម​បំពង​ឲ្យ​ចូល​ជាតិ​នោះ​ជា​ការ​ស្រេច។

No comments

Powered by Blogger.