សម្លខួរក្ដាមពងត្រីពិសេស
គ្រឿងផ្សំ៖
- ក្តាមស្រែ ពងត្រីក្រាយ កំពឹស ល្ហុង ក្តាត ម្អម ក្រសាំង ម្ទេស ខ្ទឹមស អម្ពិលទុំ
- ស្ករស អំបិល និងម្សៅស៊ុប។
វិធីធ្វើ៖
1- ក្ដាមស្រែត្រូវបុកពូតយកទឹកខាប់។
2- ស្នូកក្ដាមត្រូវបកហើយឆ្កឹះយកខ្លាញ់។
3- នៅពេលស្លត្រូវយកកន្ត្រងច្រោះទឹកខួរក្តាមដែលបុករួច មុននឹងរម្ងាស់វាក្នុងឆ្នាំង ហើយសឹមដាក់ខ្ទឹមស។
4- ក្រោយពីបន្ថែមទឹកហើយដាក់គឿងផ្សំរសជាតិរួមមានស្ករស អំបិល ម្សៅស៊ុប ក្រសាំង និងអម្ពិលទុំ មុននឹងដាក់កំពឹស និងពងត្រីចូល។
5- ចុងក្រោយត្រូវបន្ថែមចំណិតក្ដាត ម្អម និងម្ទេសតាមចំណូលចិត្តនោះជាការស្រេច។

Post a Comment