Header Ads

ខ្ទឹមជ្រក់

គ្រឿងផ្សំ៖
មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ

របៀបធ្វើ៖
  1. កាត់មើមខ្ទឹមលាងអោយស្អាត។
  2. ដាំទឹកអោយពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅ ប្រហែល១នាទី ហើយស្រិតទឹក ឬស្រង់យកខ្ទឹមចេញ សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវ ពេលជ្រក់។
  3. យកកែវលាងទឹក ជួតអោយស្ងួត។
  4. ញាត់មើមខ្ទឹមចូលក្នុងកែវ។
  5. កម្លោចស្ករស (ឬ ស្ករត្នោត តាមចំណូលចិត្ត) ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។ សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។
  6. ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរសជាតិគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្របអោយជិត។
  7. ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។
  8. យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)





 រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments

Powered by Blogger.