សៀងខ្មៅ
គ្រឿងផ្សំ Ingredients: 
រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
- សណ្តែកខ្មៅ 100g steam black bean
 - ប្រេងឆា ២វែក 2 large spoon cooking oil
 - ខ្ទឹមសចិញ្រ្ចាំ ៤ស្លាបព្រាបាយ 4 table spoon minced garlic
 - ខ្ទឹមក្រហម ៤ស្លាបព្រាបាយ 4 table spoon minced red onions
 - មើមខ្ញីចិញ្ច្រាំ ២ស្លាបព្រាបាយ 2 table spoon minced ginger
 - ម្ទេសចិញ្ច្រាំ ២ស្លាបព្រា 2 table spoon minced hot pepper
 - ស្រាស ១វែក 1 large spoon rice vine
 - អំបិល ២ស្លាបព្រាកាហ្វេ 2 teaspoon salt
 - ម្រេច ១ស្លាបព្រាកាហ្វេ 1 teaspoon freshly ground black pepper
 
- ត្រាំសណ្តែកខ្មៅមួយយប់ ព្រឹកឡើងស្ងោរអោយឆ្អិន ទើបយកទៅចិញ្ច្រាំអោយល្អិតៗ ចង់អោយម៉ដ្ឋក៏បាន មិនអោយម៉ដ្ឋក៏បាន។
 - កំដៅប្រេងឆាក្នុងឆ្នាំង ហើយដាក់ខ្ទឹមក្រហម និងខ្ញី ចូល លីងអោយក្រហមក្រមៅ ទើបចាក់ខ្ទឹមស ចូល លីងអោយក្រហមល្អ។
 - ចាក់ស្រាសចូល ហើយថែម អំបិល ម្រេចនិងម្ទេសចិញ្ច្រាំ ចូល កូរអោយសព្វ។
 - ចាក់ទឹក ៦វែកចូល ហើយចាក់សៀងចូល រំងាស់អោយពុះតិចៗ អោយចូលជាតិ រហូតរីងស្ងួតទឹកល្អ ទើបដួសទុក។
 - សៀងខ្មៅ ជាគ្រឿងផ្សំ សម្រាប់ ដាក់ជាមួយ ម្ទេសលីងខ្លាញ់ សម្រាប់ឆាសាច់មឹក ឬ សាច់សមុទ្រផ្សេងៗ លាយជាមួយបន្លែ ជាដើម។
 - សូមកុំដាក់ស្ករ ក្នុងសៀងនេះ ព្រោះស្ករធ្វើអោយឆាប់ដុះផ្សិត ខូចគុណភាព។
 
រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍





Post a Comment