ត្រីអប់ត្រួយអម្ពិល
គ្រឿងផ្សំ៖
- ត្រីខ្ជឹង ត្រីរ៉ស់ ឬកូនត្រី កំពឹស ម្ទេស ខ្ទិះដូង ម្ចូរអម្ពិល ឬសណ្តាន់ ប្រហុក ម្រះព្រៅ ម្ទេសប្លោក គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ជាយ ខ្ទឹមស)
- ប្រេងឆា អំបិល ស្ករត្នោត ម្ទេស និងម្សៅស៊ុប។
- បន្លែអន្លក់មាន សណ្តែកបណ្តុះ ត្រយូងចេក ព្រលិត ផ្កាស្នោ ដើមចេក ភ្លៅកង្កែប ត្រសក់ ឬបន្លែដទៃទៀតតាមចំណូលចិត្ត។
- វិធីចម្អិនវិញគឺដំបូងត្រូវយក ត្រីខ្ជឹង ត្រីរ៉ស់ ឬកូនត្រី ទៅលាងទឹកឲ្យស្អាត រួចចៀនជាមួយប្រេងឆាពីរបីត្រឡប់កុំឲ្យមានក្លិនឆ្អាប។
- បន្ទាប់មកត្រូវចាក់គ្រឿងបុក និងប្រហុកចិញ្ច្រាំរំលីងចូលគ្នារួចសឹមដាក់កំពឹស និងគ្រឿងផ្សំរសជាតិដូចជា ស្ករត្នោត អំបិល ម្សៅស៊ុប និងទឹកអម្ពិលដោយទុកមួយរំពុះ។
- ចុងក្រោយត្រូវបន្ថែមខ្ទិះដូង និងដាក់ម្ទេសពីលើជាការស្រេច។
Post a Comment