សម្លម្ជូរពងត្រី
គ្រឿងផ្សំ៖
- ពងត្រី កូនត្រី ឬត្រីរ៉ស់ក៏បាន ត្រកួន ម្អម ខ្ទឹមស ម្ទេស ម្ជូរអម្ពិលទុំ ប្រហុក
 - អំបិល ស្ករស និងម្សៅស៊ុប។
 
- របៀបធ្វើគឺមុនដំបូងដាក់ដំាទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។
 - នៅពេលដែលសម្លពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនតាមចំណូលចិត្ត។
 - បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាបប្រៃតាមការគួរ។
 - នៅពេលដែលរសជាតិសម្លឆ្ងាញ់ល្មមហើយ សឹមបង់ត្រកួនចូលរួចទុកមួយរំពុះទៀត។
 - ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រាន។
 

Post a Comment