ជើងជ្រូកបំពងស្រួយបែប អាល្លឺម៉ង់
គ្រឿងផ្សំ៖
- ជើងជ្រូក ខ្ទឹមបារាំង ទឹកស៊ីអ៊ីវជប៉ុន
- ប្រេងឆា ម្សៅស៊ុប អំបិល ស្ករស ម្ទេស សាលាដសង ការ៉ុត និងស្លឹកចេក។
- វិធីចម្អិនមានលក្ខណៈងាយៗគឺដំបូងត្រូវយកជើងជ្រូកមកកោសរោមឲ្យស្អាត រួចយកទៅចំហុយឲ្យឆ្អិនល្មម។
- ក្រោយពីឆ្អិនហើយ ជើងជ្រូកនោះត្រូវយកទៅប្រឡាក់គ្រឿងផ្សំរសជាតិរួមមាន ម្សៅស៊ុប អំបិល និងស្ករស ហើយបំពងវាឲ្យស្រួយសឹមទុកឲ្យស្រក់ខ្លាញ់បន្តិច។
- បន្ទាប់មកទៀតត្រូវហាន់ជើងជ្រូកនោះជាដុំៗទុកមួយអន្លើសិន។ *** ចំពោះទឹកជ្រលក់វិញ គ្រាន់តែលាយដោយចិញ្ច្រាំខ្ទឹមបារាំង និងម្ទេសឲ្យម៉ដ្ឋ ហើយដាក់ក្នុងទឹកស៊ីអ៊ីវជប៉ុនកូរឲ្យសព្វ។
- ចុងក្រោយបំផុត ការលម្អចានគឺត្រូវរៀបស្លឹកចេក រួចទ្រាប់ដោយបន្លែសាលាដសង មុននឹងដាក់ជើងជ្រូកបំពងពីលើ។
- ម្ទេស ត្រូវហាន់បំបែកជា៥ ហើយត្រាំទឹកដើម្បីឲ្យវារីកដូចផ្កា។ ចំណែកឯការ៉ុតត្រូវឆ្លាក់ជាផ្កាកុលាប រួចតម្រៀបនៅក្បែរចានជាមួយទឹកជ្រលក់នោះជាការស្រេច៕
Post a Comment