ឆាពោះតាន់ម្រេចខ្ចី
គ្រឿងផ្សំ៖
- ពោះតាន់ ម្រេចខ្ចី ខ្ទឹមបារាំង ការ៉ុដ គល់ខ្ទឹម ស្លឹកក្រូចសើច ម្ទេសដៃនាង សាលាដ ខ្ទឹមស ម្រេចម៉ដ្ឋ
 - ទឹកត្រី ស្ករស ប្រេងឆា និងម្សៅស៊ុប។
 
- ពោះតាន់ត្រូវយកទៅសម្អាតឲ្យបាត់ក្លិនឆ្អាប រួចស្ងោរជាមួយស្លឹកក្រូចសើចឲ្យឆ្អិនល្អ។
 - ខ្ទឹមសត្រូវចិញ្ច្រាំឲ្យម៉ដ្ឋ រួចចាក់ចូលខ្ទះឆាឲ្យឡើងក្លិនឈ្ងុយសឹមដាក់ម្រេចខ្ចី ការ៉ុដ ខ្ទឹមបារាំង និងម្ទេសដៃនាងចូល ដោយបន្ថែមទឹកបន្ថិច។
 - ចាប់ផ្ដើមដាក់គ្រឿងផ្សំរសជាតិដូចជា ទឹកត្រី ស្ករស និងម្សៅស៊ុប មុននឹងដាក់ពោះតាន់ចូល។ នៅពេលដែលឆាត្រឡប់ចូលជាតិហើយ សឹមរោយម្រេចម៉ដ្ឋ និងគល់ស្លឹកខ្ទឹម ហើយដួសដាក់ចានរៀបសាលាដនោះជាការស្រេច៕
 

Post a Comment